គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 15:55-63 Khmer Standard Version (KHSV)

55. បន្ទាប់​មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា

56. យេសរាល យ៉ុក‌ឌាម សា‌ណូអា

57. កាអ៊ីន គីបៀរ និង​ធីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

58. បន្ទាប់​មក មាន: ហាល់‌ហ៊ូល បេត‌សើរ កេដោរ

59. ម៉ារ៉ាត បេតអា‌ណូត និង​អែល‌ទិកុន គឺ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

60. បន្ទាប់​មក មាន: គារយ៉ាត-‌បាល (គឺ​គៀរី‌យ៉ាត-‌យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

61. រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​វាល​រហោ‌ស្ថាន​មាន: បេតអា‌រ៉ាបា មីត‌ឌីន សេ‌កាកា

62. នីបសាន អៀហា មេឡាក់ និង​អេន-‌គេឌី គឺ​មាន​ទាំង​អស់​ដប់‌ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

63. កូន​ចៅ​យូដា​ពុំ​អាច​បណ្ដេញ​ជន‌ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ចេញ​ឡើយ។ ហេតុ​នេះ ជន‌ជាតិ​យេប៊ូស​រស់​នៅ​ជា​មួយ​កូន​ចៅ​យូដា​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 15