គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 15:15-31 Khmer Standard Version (KHSV)

15. បន្ទាប់​មក លោក​បាន​ឡើង​ពី​ទី​នោះ​ទៅ​វាយ​លុក​អ្នក​ក្រុង​ដេបៀរ។ កាល​ពី​ដើម ក្រុង​ដេបៀរ​នេះ​មាន​ឈ្មោះ​ថា​គារ‌យ៉ាត-‌សេភើរ។

16. លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គារ‌យ៉ាត-‌សេ‌ភើរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់‌សា កូន​ស្រី​របស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។

17. លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។

18. កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូធ្នាល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។

19. នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌គ្រោះ​កូន​ផង ដ្បិត​ដី​ដែល​លោក​ឪពុក​បាន​ចែក​ឲ្យ​កូន​នៅ​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​ចែក​អណ្ដូង​ឲ្យ​កូន​ផង!»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម​ឲ្យ​នាង។

20. ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ:

21. ក្រុង​នានា​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង​នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំ‌ប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោ‌ស្ថាន​ណេកិប​មាន: កាបសៀល អេឌើរ យ៉ាគើរ

22. គីណា ឌីម៉ូ‌ណា អាដា‌ដា

23. កេដែស ហាសោរ អ៊ីថ្នាន

24. ស៊ីភ តេលែម បេអា‌ឡូត

25. ហាសោរ-‌ហាដា‌ថា កេរី‌យ៉ូត-‌ហេត‌ស្រូន (គឺ​ហាសោរ)

26. អាម៉ាម សេម៉ា ម៉ូឡា‌ដា

27. ហាត់សារ-‌កាដដា ហេស‌ម៉ូន បេតផា‌លែត

28. ហាត់‌សារ-‌សូអាល បៀរ‌សេបា ប៊ីស‌យ៉ុត‌យ៉ា

29. បាឡា អ៊ីយ៉ីម អាត់‌សែម

30. អែល‌ថូឡាត កេសៀល ហោម៉ា

31. ស៊ីគ‌ឡាក់ មាដ‌ម៉ា‌ណា សាន-‌សាណា

សូមអានជំពូកពេញលេញ យ៉ូស្វេ 15