គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 13:1-5 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ រីឯ​ទឹក​ដី​ដែល​ត្រូវ​វាយ​យក ក៏​នៅ​សល់​ច្រើន​ណាស់​ដែរ។

2. ទឹក​ដី​ដែល​មិន​ទាន់​យក​បាន គឺ​ស្រុក​ភីលីស្ទីន​ទាំង​មូល និង​ស្រុក​កេស៊ូ‌រី​ទាំង​មូល

3. ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ មាន​នគរ​ប្រាំ​របស់​ជន‌ជាតិ​ភីលីស្ទីន ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន‌ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។

4. នៅ​ខាង​ត្បូង មាន​ស្រុក​កាណាន​ទាំង​មូល និង​ក្រុង​មារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន‌ជាតិ​ស៊ីដូន រហូត​ទៅ​ដល់​ក្រុង​អាផែក និង​ព្រំ‌ប្រទល់​ស្រុក​អាម៉ូរី

5. ស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាល‌កាដ នៅ​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន រហូត​ដល់​ច្រក​ហា‌ម៉ាត់។

សូមអានជំពូកពេញលេញ យ៉ូស្វេ 13