គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 12:6-15 Khmer Standard Version (KHSV)

6. លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ និង​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​វាយ​ប្រហារ​ស្ដេច​ទាំង​ពីរ​អង្គ​នេះ ហើយ​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ ប្រគល់​ទឹក​ដី​នោះ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​កម្មសិទ្ធិ។

7. លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ឈ្នះ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ដែន​ដី​ខាង​លិច​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ក្រុង​បាល‌កាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ រហូត​ដល់​ភ្នំ​ហាឡាក់ នៅ​ជិត​ស្រុក​សៀរ។ លោក​យ៉ូស្វេ​ប្រគល់​ទឹក​ដី​នោះ​ឲ្យ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចែក​គ្នា ជា​កម្មសិទ្ធិ។

8. ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជម្រាល​ភ្នំ តំបន់​វាល​រហោ‌ស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

9. រីឯ​ស្ដេច​ដែល​ច្បាំង​ចាញ់​ជន‌ជាតិ​អ៊ីស្រា‌អែល​មានៈ ស្ដេច​ក្រុង​យេរីខូ ស្ដេច​ក្រុង​អៃ ដែល​ស្ថិត​នៅ​ជិត​ក្រុង​បេត‌អែល

10. ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន

11. ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស

12. ស្ដេច​ក្រុង​អេក្លូន ស្ដេច​ក្រុង​កេស៊ើរ

13. ស្ដេច​ក្រុង​ដេបៀរ ស្ដេច​ក្រុង​កេឌើរ

14. ស្ដេច​ក្រុង​ហោម៉ា ស្ដេច​ក្រុង​អើរ៉ាត

15. ស្ដេច​ក្រុង​លីប‌ណា ស្ដេច​ក្រុង​អាឌូ‌ឡាំ

សូមអានជំពូកពេញលេញ យ៉ូស្វេ 12