គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 11:21-23 Khmer Standard Version (KHSV)

21. នៅ​គ្រា​ដដែល​នោះ លោក​យ៉ូស្វេ​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​អា‌ណាក់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​នៅ​ក្រុង​ហេប្រូន ក្រុង​ដេបៀរ ក្រុង​អាណាប់ ព្រម​ទាំង​នៅ​តាម​តំបន់​ភ្នំ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ លោក​យ៉ូស្វេ​បំផ្លាញ​ពួក​គេ និង​ក្រុង​របស់​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់

22. គ្មាន​សេស‌សល់​ជន‌ជាតិ​អា‌ណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាស‌ដូត​ប៉ុណ្ណោះ។

23. លោក​យ៉ូស្វេ​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​យ៉ូស្វេ​យក​ទឹក​ដី​នោះ​មក​ចែក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខ‌សាន្ត‌ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 11