គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 9:13-32 Khmer Standard Version (KHSV)

13. ពេល​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ហើយព្រះ‌អង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេព្រះ‌អង្គ​បង្ក្រាប​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រនិង​បរិវារ​របស់​វា។

14. ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះ‌អង្គដូច​ម្ដេច​បាន?តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះ‌អង្គ?

15. ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹងព្រះ‌អង្គ​បាន​ដែរគឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំមេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។

16. ទោះ​បី​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ខ្ញុំនៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះ‌អង្គ​ក៏​ដោយក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។

17. ព្រះ‌អង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើនដោយ​ឥត​ហេតុ​ផល។

18. ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សាពន់​ប្រមាណ។

19. ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព​ជាងប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌តើ​នរណា​ហៅ​ព្រះ‌អង្គ​មក​កាត់​ក្ដី?

20. ទោះ​បី​ខ្ញុំ​សុចរិត​ក្ដីក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដីក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។

21. តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ?ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ!ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។

22. ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ!ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា“ព្រះ‌អង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ទាំង​មនុស្ស​អាក្រក់”។

23. ពេល​មាន​មហន្ត‌រាយ​អ្វី​មួយ​កើត​ឡើង​បណ្ដាលឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេនៅ​ពេល​ដែល​គេ​វេទនា។

24. ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយបើ​ព្រះ‌អង្គ​មិន​ធ្វើ​បែប​នេះ​ទេតើ​នរណា​ជា​អ្នក​ធ្វើ?

25. ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខលឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀតគឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។

26. ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខលឿន​ជាង​នាវាឬ​បោះ‌ពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។

27. ប្រសិន​បើ​ខ្ញុំ​ពោល​ថា:“ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេងខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ”

28. នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុតដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​មិន​ចាត់​ទុក​ខ្ញុំ​ជាមនុស្ស​គ្មាន​ទោស​ឡើយ។

29. ទោះ​បី​ធ្វើ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ទោសដូច្នេះ តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ដោះ‌សា​ខ្លួន​បាន​ការ​អ្វី?

30. ទោះ​បី​ទូលបង្គំ​យក​ទឹក​មក​លាង​ខ្លួនទោះ​បី​ទូលបង្គំ​យក​សាប៊ូ​មក​លាង​ដៃ

31. ក៏​ព្រះ‌អង្គ​បោះ​ទូលបង្គំ​ទៅ​ក្នុង​ភក់​ជ្រាំហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ទូលបង្គំក៏​ខ្ពើម​ទូលបង្គំ​ដែរ។

32. ព្រះ‌អង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ានិង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូប 9