គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 9:1-16 Khmer Standard Version (KHSV)

1. លោក​យ៉ូប​មាន​ប្រសាសន៍​តប​វិញ​ថា៖

2. ពិត​មែន​ហើយ ខ្ញុំ​ដឹង​ថា​ប្រាកដ​ជា​កើតមាន​ដូច្នោះ​មែន។មនុស្ស​មិន​អាច​តវ៉ា​នៅ​ចំពោះព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ថា​ខ្លួន​សុចរិត​បាន​ឡើយ។

3. បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ព្រះ‌អង្គក្នុង​មួយ​ពាន់​សំណួរសូម្បី​តែ​មួយ ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​បាន​ផង។

4. ព្រះ‌អង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណនិង​មហិទ្ធិ‌ឫទ្ធិអ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អង្គមិន​អាច​រួច​ខ្លួន​បាន​ទេ។

5. ព្រះ‌អង្គ​រើ​ភ្នំ​ទាំង‌ឡាយ មិន​ឲ្យ​វា​ដឹង​ខ្លួនព្រះ‌អង្គ​រំលើង​ភ្នំ ដោយ‌សារ​ព្រះ‌ពិរោធរបស់​ព្រះ‌អង្គ។

6. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅ​លើ​គ្រឹះ​របស់​វាហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។

7. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ថ្ងៃនោះ​ថ្ងៃ​មិន​រះ​ទេព្រះ‌អង្គ​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ។

8. ព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​គ្មាន​នរណា​ជួយព្រះ‌អង្គ​យាង​នៅ​លើ​រលក​សមុទ្រ។

9. ព្រះ‌អង្គ​បាន​បង្កើត​ផ្កាយ​ក្រពើផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។

10. ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យដែល​ពុំ​អាច​យល់​បានព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។

11. ព្រះ‌អង្គ​យាង​មក​ក្បែរ​ខ្ញុំក៏​ខ្ញុំ​មើល​ព្រះ‌អង្គ​មិន​ឃើញព្រះ‌អង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។

12. ពេល​ព្រះ‌អង្គ​ដក​យក​អ្វី​ទៅ​ហើយគ្មាន​នរណា​អាច​ឃាត់​ព្រះ‌អង្គ​បាន​ទេហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះ‌អង្គ​ថា“ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ” ដែរ។

13. ពេល​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ហើយព្រះ‌អង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេព្រះ‌អង្គ​បង្ក្រាប​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រនិង​បរិវារ​របស់​វា។

14. ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះ‌អង្គដូច​ម្ដេច​បាន?តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះ‌អង្គ?

15. ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹងព្រះ‌អង្គ​បាន​ដែរគឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំមេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។

16. ទោះ​បី​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ខ្ញុំនៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះ‌អង្គ​ក៏​ដោយក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 9