គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 8:12-22 Khmer Standard Version (KHSV)

12. បើ​មិន​ដូច្នោះ​ទេ ពេល​វា​នៅ​ខៀវ​ខ្ចីទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយក៏​វា​ក្រៀម​ស្ងួតមុន​តិណ‌ជាតិ​ទាំង​ប៉ុន្មាន​ទៅ​ទៀត។

13. រីឯ​អស់​អ្នក​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរសេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡនឹង​រលាយ​សូន្យ។

14. បង្អែក​របស់​គេ​ត្រូវ​បាក់អ្វីៗ​ដែល​គេ​ទុក​ចិត្តប្រៀប​ដូច​ជា​សំបុក​ពីង‌ពាង។

15. គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំគេ​ខំ​ប្រឹង​តោង​ផ្ទះតែ​ផ្ទះ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

16. គេ​ប្រៀប​បាន​នឹង​រុក្ខ‌ជាតិ​ដ៏​រឹង‌មាំព្រោះ​សម្បូណ៌​កម្ដៅ​ថ្ងៃហើយ​បែក​មែក​សាខា​ពាស‌ពេញ​ឧទ្យាន។

17. ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្មហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។

18. ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រំលើង​ចេញ​ពី​កន្លែងរបស់​ខ្លួន​ហើយ​នោះសូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!

19. មនុស្ស​ទមិឡ​រមែង​ទទួល​ផល​បែប​នេះហើយ​មាន​អ្នក​ផ្សេង​ទទួល​កន្លែង​ជំនួស​គេ។

20. ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​ចោលមនុស្ស​គ្មាន​កំហុស​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​ពង្រឹង​អំណាច​របស់អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

21. បន្តិច​ទៀត ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​លោកសើច​សប្បាយ​ឡើង​វិញហើយ​ឲ្យ​លោក​បន្លឺ​សំឡេង​ដោយ​អំណរ។

22. អស់​អ្នក​ដែល​ស្អប់​លោក​នឹង​ត្រូវ​អាម៉ាស់ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹងរលាយ​សូន្យ»។

សូមអានជំពូកពេញលេញ យ៉ូប 8