គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 8:10-14 Khmer Standard Version (KHSV)

10. សូម​ទុក​ឲ្យ​ចាស់​ទុំ​ប្រៀន‌ប្រដៅ​លោក​ចុះចាស់​ទុំ​នឹង​ប្រាប់​ឲ្យ​លោក​ជ្រាបនូវ​អ្វីៗ​ដែល​ពួក​លោក​ធ្លាប់​ដឹង។

11. តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំងហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែងដែល​គ្មាន​ទឹក​បាន​ឬ?

12. បើ​មិន​ដូច្នោះ​ទេ ពេល​វា​នៅ​ខៀវ​ខ្ចីទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយក៏​វា​ក្រៀម​ស្ងួតមុន​តិណ‌ជាតិ​ទាំង​ប៉ុន្មាន​ទៅ​ទៀត។

13. រីឯ​អស់​អ្នក​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរសេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡនឹង​រលាយ​សូន្យ។

14. បង្អែក​របស់​គេ​ត្រូវ​បាក់អ្វីៗ​ដែល​គេ​ទុក​ចិត្តប្រៀប​ដូច​ជា​សំបុក​ពីង‌ពាង។

សូមអានជំពូកពេញលេញ យ៉ូប 8