គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 8:1-11 Khmer Standard Version (KHSV)

1. លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអាមាន​ប្រសាសន៍​ថា៖

2. «តើ​លោក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះដល់​កាល​ណា?តើ​លោក​បញ្ចេញ​ពាក្យ​សម្ដីដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត?

3. តើ​ព្រះ‌ជាម្ចាស់​បង្ខូច​យុត្តិធម៌​ឬតើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបង្ខូច​សេចក្ដី​សុចរិត​ឬ?

4. ប្រសិន​បើ​កូន​ប្រុស​របស់​លោក​ប្រព្រឹត្តអំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ដាក់​ទោស​ពួក​គេតាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

5. ចំណែក​ឯ​លោក​វិញ បើ​លោក​ស្វែង​រក​ព្រះ‌អង្គបើ​លោក​អង្វរ​ករ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់​បំផុត

6. បើ​លោក​ពិត​ជា​ត្រឹម​ត្រូវ និង​ទៀង​ត្រង់​មែនព្រះ‌អង្គ​មុខ​ជា​ជួយ​លោកហើយ​ស្ដារ​ស្ថាន‌ភាព​របស់​លោកឲ្យ​បាន​យុត្តិធម៌​ដូច​ដើម​ឡើង​វិញ។

7. អ្វីៗ​ដែល​លោក​ធ្លាប់​មាន​ពី​មុនហាក់​ដូច​ជា​បន្តិច‌បន្តួច​ប៉ុណ្ណោះដ្បិត​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​នៅ​ពេល​ខាង​មុខមាន​ចំនួន​ច្រើន​លើស​នោះ​ទៅ​ទៀត។

8. ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុនហើយ​រំពឹង​គិត​អំពី​បទ​ពិសោធដែល​ដូនតា​របស់​លោក​រក​ឃើញ

9. ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹង​ដឹង​ក្ដីយើង​មិន​ដឹង​អ្វី​ទាំង​អស់អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះប្រៀប​ដូច​ជា​ស្រមោល។

10. សូម​ទុក​ឲ្យ​ចាស់​ទុំ​ប្រៀន‌ប្រដៅ​លោក​ចុះចាស់​ទុំ​នឹង​ប្រាប់​ឲ្យ​លោក​ជ្រាបនូវ​អ្វីៗ​ដែល​ពួក​លោក​ធ្លាប់​ដឹង។

11. តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំងហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែងដែល​គ្មាន​ទឹក​បាន​ឬ?

សូមអានជំពូកពេញលេញ យ៉ូប 8