គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 5:17-27 Khmer Standard Version (KHSV)

17. ហេតុ​នេះ អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្ដី​ប្រដៅពិត​ជា​មាន​សុភមង្គល​មិន​ខាន។មិន​ត្រូវ​មាក់‌ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះដែល​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ឡើយ។

18. ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ឈឺ​ចាប់តែ​ព្រះ‌អង្គ​នឹង​ព្យាបាល​ឡើង​វិញព្រះ‌អង្គ​ធ្វើ​ឲ្យ​របួសតែ​ព្រះ‌អង្គ​នឹង​ព្យាបាល​មុខ​របួស​នេះដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

19. ព្រះ‌អង្គ​ជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ចំនួន​ប្រាំ​មួយ​ដងតែ​នៅ​គ្រា​ទី​ប្រាំ‌ពីរ ការ​អាក្រក់​នឹង​ពុំ​អាចកើត​មាន​ដល់​លោក​ទេ។

20. នៅ​ពេល​កើត​ទុរ្ភិក្សព្រះ‌អង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ហើយ​នៅ​ពេល​កើត​សង្គ្រាមព្រះ‌អង្គ​រំដោះ​លោក​ពី​មុខ​ដាវ។

21. ព្រះ‌អង្គ​នឹង​ការពារ​លោក​ពី​ពាក្យបរិហារ​របស់​អ្នក​ដទៃហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយដែល​កើត​ឡើង​ដែរ។

22. លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខមហន្ត‌រាយ ការ​អត់​ឃ្លានសត្វ​សាហាវ​មិន​ធ្វើ​ឲ្យ​លោក​ភ័យ​ខ្លាច។

23. ស្រែ​ចម្ការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្មហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។

24. លោក​នឹង​បាន​សុខ‌សាន្ត​នៅ​ក្នុងទី​លំ‌នៅ​របស់​លោកហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។

25. លោក​នឹង​ឃើញ​ពូជ‌ពង្ស​របស់​លោកកើន​ចំនួន​ច្រើន​ឡើងកូន​ចៅ​របស់​លោក​កើន​ចំនួនដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។

26. លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ហើយ​លា​ចាក​លោក​នេះ​ទៅដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។

27. យើង​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ហេតុ​នេះ ចូរ​ត្រង‌ត្រាប់​ស្ដាប់ហើយ​យក​ជា​មេ​រៀន​ចុះ!»។

សូមអានជំពូកពេញលេញ យ៉ូប 5