គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 5:1-7 Khmer Standard Version (KHSV)

1. ឥឡូវ​នេះ សូម​លោក​ស្រែក​ចុះក្រែង​លោ​មាន​នរណា​ម្នាក់ឆ្លើយ​តប​មក​លោក។តើ​លោក​អាច​ហៅ​ទេវតា​ណា​មួយឲ្យ​មក​ជួយ​បាន?

2. ការ​មួម៉ៅ​រមែង​សម្លាប់​មនុស្ស​ល្ងី‌ល្ងើការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​ឲ្យមនុស្ស​ចោល‌ម្សៀត​បាត់​បង់​ជីវិត​ដែរ។

3. ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងី‌ល្ងើ​ចម្រុង‌ចម្រើនប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសាផ្ទះ​របស់​គេ​ថា:

4. សូម​កុំ​ឲ្យ​កូន​ចៅ​របស់​គេ​មាន​ទី​ពឹង​ពាក់ហើយ​កុំ​ឲ្យ​មាន​នរណា​ការពារ​គេនៅ​ពេល​ចៅ‌ក្រម​ដាក់​ទោស។

5. សូម​ឲ្យ​មនុស្ស​អត់​បាយ​នាំ​គ្នា​មកដណ្ដើម​យក​ភោគ‌ផល​របស់​គេទោះ​បី​មាន​បន្លា​ជុំ‌វិញ​ចម្ការ​ក៏​ដោយ។សូម​ឲ្យ​មនុស្ស​ស្រេក​ឃ្លាន​នាំ​គ្នា​មករឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ។

6. អំពើ​ទុច្ចរិត​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​ទេហើយ​ទុក្ខ​វេទនា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដី​ដែរ។

7. មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនាដូច​ផ្កា​ភ្លើង​ខ្ទាត​ឡើង​ទៅ​ក្នុង​លំហ​អាកាស​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 5