គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 42:1-9 Khmer Standard Version (KHSV)

1. លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖

2. «ទូលបង្គំ​ទទួល​ស្គាល់​ថាព្រះ‌អង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បានហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ព្រះ‌អង្គទាល់​ព្រះ‌តម្រិះ​ឡើយ។

3. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា“ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គម្រោង‌ការ​របស់​យើងដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ?”ពិត​មែន​ហើយ ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដីដ៏​អស្ចារ្យ​ដោយ​ពុំ​ដឹង​ខ្លួនគឺ​ការ​អស្ចារ្យ​ខ្ពស់​លើស​ពី​ប្រាជ្ញាដែល​ទូលបង្គំ​អាច​យល់ និង​អាច​ស្គាល់។

4. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា“ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែងយើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ”

5. កាល​ពី​មុន ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយអំពី​ព្រះ‌អង្គឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះ‌អង្គផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។

6. ហេតុ​នេះ ទូលបង្គំ​សូម​សារភាព​កំហុសហើយ​ដាក់​ខ្លួនដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។

7. ក្រោយ​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។

8. ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។

9. លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។

សូមអានជំពូកពេញលេញ យ៉ូប 42