គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 41:22-34 Khmer Standard Version (KHSV)

22. ក​របស់​វា​មាន​កម្លាំង​ណាស់ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វាចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។

23. សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។

24. បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្ម។

25. ពេល​ណា​វា​ក្រោក​ឡើងសូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់‌ស្លុត​ដែរហើយ​រត់​ចេញ​ទៅ ទាំង​បាក់‌ស្បាត។

26. ទោះ​បី​គេ​យក​ដាវ លំពែង ស្ន និង​ព្រួញមក​ចាក់​ទម្លុះ ក៏​មិន​មុត​ដែរ

27. ដ្បិត​វា​ចាត់​ទុក​ដែក​ដូច​ជា​ចំបើងហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។

28. ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេរីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។

29. វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើងហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។

30. ពោះ​របស់​វា​មុត​ដូច​អំបែង​ឆ្នាំងធ្វើ​ឲ្យ​មាន​ដាន​នៅ​លើ​ភក់​ដូច​ដាន​រនាស់។

31. វា​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​មហា‌សាគរពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​នៅ​ក្នុង​ថ្លាងហើយ​ធ្វើ​ឲ្យ​សមុទ្រ​ប្រៀប​ដូច​ជាឆ្នាំង​រំងាស់​ទឹក​អប់

32. វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វាគឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។

33. នៅ​លើ​ផែនដី​នេះ គ្មាន​សត្វ​ណា​ដូច​វា​ឡើយយើង​បង្កើត​វា​មក មិន​ខ្លាច​អ្វី​ទាំង​អស់។

34. វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សំបើមៗដ្បិត​វា​ជា​ស្ដេច​លើ​សត្វ​សាហាវ​ទាំង​អស់»។

សូមអានជំពូកពេញលេញ យ៉ូប 41