គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 41:16-28 Khmer Standard Version (KHSV)

16. ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិតសូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។

17. ស្រកា​នីមួយៗ​ត‌ភ្ជាប់​គ្នា​យ៉ាង​មាំដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។

18. កាល​ណា​វា​ព្រួស​ទឹក​ចេញ​មកនោះ​មាន​បែក​ជា​ពន្លឺភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។

19. មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វាហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។

20. មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វាដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។

21. ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បានហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពីក្នុង​មាត់​របស់​វា​ដែរ។

22. ក​របស់​វា​មាន​កម្លាំង​ណាស់ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វាចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។

23. សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។

24. បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្ម។

25. ពេល​ណា​វា​ក្រោក​ឡើងសូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់‌ស្លុត​ដែរហើយ​រត់​ចេញ​ទៅ ទាំង​បាក់‌ស្បាត។

26. ទោះ​បី​គេ​យក​ដាវ លំពែង ស្ន និង​ព្រួញមក​ចាក់​ទម្លុះ ក៏​មិន​មុត​ដែរ

27. ដ្បិត​វា​ចាត់​ទុក​ដែក​ដូច​ជា​ចំបើងហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។

28. ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេរីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 41