គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 39:3-16 Khmer Standard Version (KHSV)

3. វា​ក្រាប​ចុះ រួច​បង្កើត​កូន​ចេញ​មកហើយ​បាត់​ការ​ឈឺ​ចាប់។

4. កូន​របស់​វា​ក៏​មាន​កម្លាំង​មាំ‌មួនហើយ​ចម្រើន​ធំ​ឡើង​នៅ​តាម​ទី​វាលរួច​ចាក​ចេញ​ពី​មេ​វា​ទៅឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។

5. តើ​នរណា​ផ្ដល់​សេរី‌ភាព​ឲ្យ​លា​ព្រៃដោយ​ស្រាយ​ចំណង​របស់​វា?

6. យើង​បាន​ឲ្យ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះដី​ដែល​មាន​ជាតិ​ប្រៃ​ជា​លំ‌នៅ​របស់​វា។

7. វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណាស្រែក​ដាក់​វា​ដែរ។

8. វា​រក​ស៊ី​នៅ​តាម​ដង​ភ្នំវា​ស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។

9. តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អ្នកហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ?

10. តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃបង្ខំ​វា​ឲ្យ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ?តើ​វា​សុខ​ចិត្ត​អូស​រនាស់​ឲ្យ​អ្នកនៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ?

11. តើ​អ្នក​អាច​ទុក​ចិត្ត​វាព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លាហើយ​ចង់​ឲ្យ​វា​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មានរបស់​អ្នក​ឬ​ទេ?

12. តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវយក​ទៅ​លាន​បោក​បែនហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ?

13. សត្វ​អូទ្រុសទទះ​ស្លាប​យ៉ាង​សង្ហាក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ?

14. វា​ពង​ចោល​នៅ​លើ​ដីហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ខ្សាច់

15. ដោយ​ពុំ​នឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កម្ទេច​ឡើយ។

16. វា​តឹង‌តែង​ជា​មួយ​កូន​របស់​វាធ្វើ​ហាក់​ដូច​ជា​មិន​មែន​កូន​របស់​វា។វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ

សូមអានជំពូកពេញលេញ យ៉ូប 39