គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 38:3-10 Khmer Standard Version (KHSV)

3. ចូរ​ប្រុង​ប្រៀប​ខ្លួន ដូច​មនុស្ស​អង់‌អាចយើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

4. នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដីនោះ​តើ​អ្នក​នៅ​ឯ​ណា?ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះចូរ​ថ្លែង​មក​ចុះ។

5. នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដីនរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដីតើ​អ្នក​ដឹង​ឬ​ទេ?

6. តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី?តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់

7. ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នាហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?

8. តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែលទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី?

9. គឺ​យើង​ហើយ ដែល​យក​ពពក​បិទ‌បាំង​សមុទ្រទុក​ដូច​ជា​សម្លៀក‌បំពាក់ហើយ​យក​ភាព​ងងឹត​ទុក​ដូច​ជា​ផាហ៊ុម

10. យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រយើង​បាន​ទប់​សមុទ្រ​ជាប់ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។

សូមអានជំពូកពេញលេញ យ៉ូប 38