គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 38:20-33 Khmer Standard Version (KHSV)

20. បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំ‌ដែន​របស់​វាហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។

21. អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយរីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ!

22. តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ?តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ?

23. យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែកសម្រាប់​គ្រា​មហន្ត‌រាយនិង​សម្រាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។

24. ពន្លឺ​ចាំង​ចែង​មក តាម​ផ្លូវ​ណាហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើងមក​លើ​ផែនដី តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ?

25. តើ​នរណា​បើក​ផ្លូវ​ឲ្យ​ទឹក​ភ្លៀងហើយ​កំណត់​ផ្លូវ​ឲ្យ​ផ្លេក​បន្ទោរ និង​ផ្គរ‌លាន់

26. រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅនិង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ

27. ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែងនិង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង?

28. តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ?នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម?

29. តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កកព្រម​ទាំង​សម្រាល​ចេញ​ជា​សន្សើម​កកដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ?

30. ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្មហើយ​មហា‌សាគរ​ក៏​កក​ដែរ។

31. តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នាឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ?

32. តើ​អ្នក​អាច​ធ្វើ​ឲ្យ​ចក្រ‌រាសី​លេច​ចេញ​មកតាម​ពេល​កំណត់​របស់​វានិង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ?

33. តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃហើយ​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើផែនដី​បាន​ឬ​ទេ?

សូមអានជំពូកពេញលេញ យ៉ូប 38