គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 38:16-20 Khmer Standard Version (KHSV)

16. តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហា‌សាគរ​ឬ​ទេ?

17. តើ​មាន​នរណា​បង្ហាញ​ឲ្យ​អ្នក​ឃើញទ្វារ​ស្ថាន​មច្ចុរាជហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ?

18. តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា?បើ​អ្នក​ដឹង ចូរ​និយាយ​មក​ចុះ!

19. តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា?តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា?

20. បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំ‌ដែន​របស់​វាហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។

សូមអានជំពូកពេញលេញ យ៉ូប 38