គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 38:1-7 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​កាន់លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ ដូច​ត​ទៅ៖

2. «ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើងដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?

3. ចូរ​ប្រុង​ប្រៀប​ខ្លួន ដូច​មនុស្ស​អង់‌អាចយើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

4. នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដីនោះ​តើ​អ្នក​នៅ​ឯ​ណា?ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះចូរ​ថ្លែង​មក​ចុះ។

5. នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដីនរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដីតើ​អ្នក​ដឹង​ឬ​ទេ?

6. តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី?តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់

7. ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នាហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?

សូមអានជំពូកពេញលេញ យ៉ូប 38