គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 37:14-24 Khmer Standard Version (KHSV)

14. លោក​យ៉ូប​អើយសូម​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះសូម​នៅ​ស្ងៀម ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!

15. សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថាតើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះនិង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះ‌អង្គតាម​របៀប​ណា?

16. តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹងនៅ​ក្នុង​អាកាស‌វេហាស៍ ដោយ​របៀប​ណា?ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន។

17. ពេល​ធាតុ​អាកាស​ហប់ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូងនោះ​លោក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ

18. ដូច្នេះ តើ​លោក​អាច​ជួយ​ព្រះ‌ជាម្ចាស់ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?

19. សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែលយើង​ត្រូវ​ទូល​ព្រះ‌អង្គ​ផងយើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។

20. ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ព្រះ‌អង្គ​ទេដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​ឲ្យ​ព្រះ‌អង្គ​បំផ្លាញ​ខ្ញុំ។

21. រំពេច​នោះ គេ​មិន​អាច​មើល​ឃើញ​ពន្លឺ​ទៀត​ទេព្រោះ​ព្រះ‌អាទិត្យ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពកហើយ​មាន​ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ផ្ទៃ​មេឃប្រែ​ជា​ស្រឡះ។

22. មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើងព័ទ្ធ​ជុំ‌វិញ​ព្រះ‌ជាម្ចាស់​ដ៏​ថ្កុំ‌ថ្កើងនិង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

23. យើង​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម ដោយ‌សារ​ព្រះ‌ចេស្ដាព្រះ‌អង្គ​ប្រកប​ដោយ​យុត្តិធម៌ហើយ​សុចរិត​បំផុតព្រះ‌អង្គ​មិន​បំពាន​លើ​នរណា​ឡើយ!

24. ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវគោរព​កោត​ខ្លាច​ព្រះ‌អង្គ។ព្រះ‌អង្គ​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួនជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។

សូមអានជំពូកពេញលេញ យ៉ូប 37