គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 37:1-17 Khmer Standard Version (KHSV)

1. ពេល​នោះ ខ្ញុំ​ញ័រ​រន្ធត់​ជា​ខ្លាំងស្ទើរ​តែ​គាំង​បេះ‌ដូង។

2. ចូរ​នាំ​គ្នា​ស្ដាប់​ចុះចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀងដែល​លាន់​ឮ​គគ្រឹក‌គគ្រេងគឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ

3. ព្រះ‌អង្គ​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃផ្លេក​បន្ទោរ​របស់​ព្រះ‌អង្គ​ភ្លឺ​រហូត​ទៅ​ដល់ទី​ដាច់​ស្រយាល​នៃ​ផែនដី។

4. បន្ទាប់​មក ព្រះ‌សូរសៀង​ដ៏​រំពង​របស់​ព្រះ‌អង្គលាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿងហើយ​ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​នោះព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។

5. ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដ៏​គួរ​ស្ញប់‌ស្ញែងព្រះ‌អង្គ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុតដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។

6. ព្រះ‌អង្គ​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដីព្រះ‌អង្គ​បង្គាប់​ឲ្យ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។

7. ពេល​នោះ ព្រះ‌អង្គ​បញ្ឈប់​សកម្ម‌ភាពរបស់​មនុស្ស​ទាំង​អស់ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌អង្គ។

8. សត្វ​ព្រៃ​នាំ​គ្នា​រត់​ទៅ​រក​ជម្រកហើយ​សំងំ​នៅ​ក្នុង​រូង​របស់​វា។

9. ខ្យល់​កួច​បក់​មក​ពី​ទិស​ខាង​ត្បូងហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។

10. ដោយ‌សារ​ខ្យល់​របស់​ព្រះ‌ជាម្ចាស់ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។

11. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពកព្រម​ទាំង​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។

12. ព្រះ‌អង្គ​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទីស្រប​តាម​ព្រះ‌ហឫទ័យ​ដែល​ព្រះ‌អង្គ​ប្រើ​វាឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។

13. ធ្វើ​ដូច្នេះ ដើម្បី​ព្រះ‌អង្គ​ដាក់​ទោស​មនុស្សនៅ​លើ​ផែនដី ឬ​សម្តែងព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។

14. លោក​យ៉ូប​អើយសូម​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះសូម​នៅ​ស្ងៀម ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ!

15. សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថាតើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះនិង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះ‌អង្គតាម​របៀប​ណា?

16. តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹងនៅ​ក្នុង​អាកាស‌វេហាស៍ ដោយ​របៀប​ណា?ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន។

17. ពេល​ធាតុ​អាកាស​ហប់ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូងនោះ​លោក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ

សូមអានជំពូកពេញលេញ យ៉ូប 37