គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 36:25-29 Khmer Standard Version (KHSV)

25. មនុស្ស​លោក​ទាំង​អស់​មើល​ឃើញស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។

26. ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដមដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុរបស់​ព្រះ‌អង្គ​បាន​ដែរ។

27. ព្រះ‌អង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នាជា​ចំហាយ និង​ទឹក​ភ្លៀង។

28. ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រពបណ្ដា‌ជន​នៅ​លើ​ផែនដី។

29. តើ​នរណា​អាច​យល់​ដំណើរ​ពពក​រសាត់ព្រម​ទាំង​ផ្គរ‌លាន់​ក្នុង​អាកាស‌វេហាស៍?

សូមអានជំពូកពេញលេញ យ៉ូប 36