គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 36:23-33 Khmer Standard Version (KHSV)

23. តើ​នរណា​អាច​បញ្ជា​ព្រះ‌អង្គ​អំពី​មាគ៌ា​រស់​នៅតើ​នរណា​អាច​ពោល​ថា:“ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ខុស​ហើយ!”?

24. ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើងស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គដូច​មនុស្ស‌ម្នា​តែងតែ​ច្រៀង​លើក​តម្កើង។

25. មនុស្ស​លោក​ទាំង​អស់​មើល​ឃើញស្នា​ព្រះ‌ហស្ដ​នេះ​ពី​ចម្ងាយហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។

26. ព្រះ‌ជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដមដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះ‌ជន្មាយុរបស់​ព្រះ‌អង្គ​បាន​ដែរ។

27. ព្រះ‌អង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នាជា​ចំហាយ និង​ទឹក​ភ្លៀង។

28. ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រពបណ្ដា‌ជន​នៅ​លើ​ផែនដី។

29. តើ​នរណា​អាច​យល់​ដំណើរ​ពពក​រសាត់ព្រម​ទាំង​ផ្គរ‌លាន់​ក្នុង​អាកាស‌វេហាស៍?

30. ព្រះ‌អង្គ​ជះ​ពន្លឺ​រស្មី​នៅ​ជុំ‌វិញ​ព្រះ‌អង្គតែ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ភាព​ងងឹតនៅ​បាត​សមុទ្រ។

31. ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ជាតិ​សាសន៍​ទាំង‌ឡាយដោយ​ប្រទាន​ទឹក​ភ្លៀងនិង​ផ្ដល់​ឲ្យ​គេ​មាន​អាហារ​ដ៏​បរិបូណ៌។

32. ព្រះ‌អង្គ​កាន់​ផ្លេក​បន្ទោរ​នៅ​ក្នុង​ព្រះ‌ហស្ដហើយ​បាញ់​តម្រង់​ទៅ​រក​ទិស‌ដៅ។

33. ព្រះ‌អង្គ​ប្រើ​ផ្គរ‌លាន់ដើម្បី​ប្រកាស​អំពី​វត្ត‌មាន​របស់​ព្រះ‌អង្គពេល​ព្រះ‌អង្គ​យាង​ចូល​មក​ជិតនោះ​ហ្វូង​សត្វ​នាំ​គ្នា​រត់​ចេញ​ជា​ប្រញាប់។

សូមអានជំពូកពេញលេញ យ៉ូប 36