គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 36:1-18 Khmer Standard Version (KHSV)

1. លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ទៀត​ថា៖

2. «សូម​រង់‌ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​ឲ្យ​លោក​ដឹងដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​ថ្លែងក្នុង​នាម​ព្រះ‌ជាម្ចាស់។

3. ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​មក​ជម្រាប​ជូនហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ថាព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​សុចរិត

4. ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែងមិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេខ្ញុំ​និយាយ​ជា​មួយ​លោកក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!

5. ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដមមិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដមព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។

6. ព្រះ‌អង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេហើយ​ព្រះ‌អង្គ​តែងតែ​រក​យុត្តិធម៌​ឲ្យជន​ទុគ៌ត​ជា‌និច្ច។

7. ព្រះ‌អង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយពី​មនុស្ស​សុចរិត​ឡើយព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យរួម​ជា​មួយ​ស្ដេច​នានាហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេនៅ​ស្ថិត‌ស្ថេរព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។

8. ប៉ុន្តែ ប្រសិន​បើ​គេ​ជាប់​ច្រវាក់ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក

9. គឺ​មក​ពី​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​គេ​ស្គាល់អំពើ​ដែល​ខ្លួន​ប្រព្រឹត្តនៅ​ពេល​មាន​អំនួត គេ​បាន​បះ‌បោរប្រឆាំង​នឹង​ព្រះ‌អង្គ។

10. ព្រះ‌អង្គ​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ស្ដាប់​ដំបូន្មានព្រះ‌អង្គ​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។

11. ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូលគេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយរហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។

12. ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេគេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែងគេ​នឹង​រលត់​វិញ្ញាណ​ទៅ ទាំង​អាប់​ប្រាជ្ញា។

13. មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹងពេល​ព្រះ‌ជាម្ចាស់​យក​ច្រវាក់​មក​ចង​គេនោះ​គេ​មិន​ស្រែក​អង្វរ​ព្រះ‌អង្គ​ឡើយ។

14. គេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេងគេ​បាត់​បង់​ជីវិត​ជា​មួយ​ពួក​ពេស្យា​សក្ការៈ*។

15. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុគ៌តដើម្បី​រំដោះ​ជន​ទុគ៌តព្រះ‌អង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។

16. ព្រះ‌អង្គ​នឹង​នាំ​លោក​ឲ្យ​ចៀស​ផុត​ពីភាព​អាសន្ន​នេះព្រម​ទាំង​ប្រទាន​ឲ្យ​លោក​បាន​ចម្រុង‌ចម្រើនហើយ​តុ​របស់​លោក​នឹង​ពោរ‌ពេញ​ដោយចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។

17. ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ចៀស​មិន​ផុត​ឡើយ។

18. សូម​កុំ​បណ្ដោយ​ឲ្យ​កំហឹង​ទាក់‌ទាញ​លោករហូត​ដល់​ទៅ​មាក់‌ងាយ​ព្រះ‌អង្គហើយ​ក៏​កុំ​បណ្ដោយ​ឲ្យ​សំណូក​ដ៏​ច្រើនទាក់‌ទាញ​លោក​ឲ្យ​វង្វេង​ដែរ!

សូមអានជំពូកពេញលេញ យ៉ូប 36