31. បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា:“ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
32. សូមបង្ហាញកំហុសណាដែលទូលបង្គំមើលមិនឃើញប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះទូលបង្គំរាងចាលហើយ”
33. តាមយោបល់របស់លោក តើព្រះអង្គត្រូវដាក់ទោសអ្នកពោលដូច្នេះឬទេ?ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀនគឺលោកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេហេតុនេះបើលោកដឹង សូមនិយាយមកចុះ!
34. មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំមនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
35. លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវពាក្យសម្ដីរបស់គាត់គ្មានខ្លឹមសារសោះ។
36. សូមសួរចម្លើយលោកយ៉ូបរហូតដល់ចប់ចុងចប់ដើមព្រោះគាត់និយាយដូចមនុស្សទុច្ចរិត!
37. ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ពីលើអំពើបាបរបស់ខ្លួនគឺគាត់ពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ហើយបង្កឲ្យមានការសង្ស័យក្នុងចំណោមពួកយើង»។