គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:23-27 Khmer Standard Version (KHSV)

23. ព្រះ‌អង្គ​មិន​ចាំ‌បាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យមុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដីរបស់​ព្រះ‌អង្គ​ឡើយ។

24. ព្រះ‌អង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាចដោយ​មិន​បាច់​សួរ​នាំហើយ​ព្រះ‌អង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

25. ដ្បិត​ព្រះ‌អង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តព្រះ‌អង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាចក្នុង​ពេល​តែ​មួយ​យប់។

26. ព្រះ‌អង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជនដូច​វាយ​ជន​ទុច្ចរិត

27. ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ព្រះ‌អង្គហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ារបស់​ព្រះ‌អង្គ​ទេ។

សូមអានជំពូកពេញលេញ យ៉ូប 34