គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:22-34 Khmer Standard Version (KHSV)

22. គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណាបាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតមិន​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​ឡើយ។

23. ព្រះ‌អង្គ​មិន​ចាំ‌បាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យមុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដីរបស់​ព្រះ‌អង្គ​ឡើយ។

24. ព្រះ‌អង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាចដោយ​មិន​បាច់​សួរ​នាំហើយ​ព្រះ‌អង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

25. ដ្បិត​ព្រះ‌អង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តព្រះ‌អង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាចក្នុង​ពេល​តែ​មួយ​យប់។

26. ព្រះ‌អង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជនដូច​វាយ​ជន​ទុច្ចរិត

27. ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ព្រះ‌អង្គហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ារបស់​ព្រះ‌អង្គ​ទេ។

28. ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្ររហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​នេះ។

29. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សំងំ​នៅ​ស្ងៀមតើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះ‌អង្គ?ប្រសិន​បើ​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នោះតើ​នរណា​មើល​ព្រះ‌អង្គ​ឃើញ?ព្រះ‌អង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ

30. ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យជន​ពាល​គ្រង​រាជ្យហើយ​ធ្វើ​ជា​អន្ទាក់​ដល់​ប្រជា‌រាស្ត្រ​ឡើយ។

31. បើ​មាន​នរណា​ម្នាក់​ទូល​ព្រះ‌ជាម្ចាស់​ថា:“ទូលបង្គំ​បាន​រង​ទុក្ខ​ទោស​រួច​ស្រេច​ហើយទូលបង្គំ​នឹង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ទេ។

32. សូម​បង្ហាញ​កំហុស​ណា​ដែល​ទូលបង្គំមើល​មិន​ឃើញប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះទូលបង្គំ​រាង‌ចាល​ហើយ”

33. តាម​យោបល់​របស់​លោក តើ​ព្រះ‌អង្គ​ត្រូវដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ?ខ្ញុំ​សួរ​បែប​នេះ ព្រោះ​លោក​ជា​អ្នក​តិទៀនគឺ​លោក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេហេតុ​នេះ​បើ​លោក​ដឹង សូម​និយាយ​មក​ចុះ!

34. មនុស្ស​មាន​សុភ‌និច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំមនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា

សូមអានជំពូកពេញលេញ យ៉ូប 34