គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:14-22 Khmer Standard Version (KHSV)

14. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ខ្វល់​ខ្វាយ​តែចំពោះ​ព្រះ‌អង្គ​ផ្ទាល់ហើយ​បើ​ព្រះ‌អង្គ​ដក​យក​ព្រះ‌វិញ្ញាណនិង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ

15. សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នាមនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។

16. ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!

17. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌តើ​ព្រះ‌អង្គ​គ្រប់‌គ្រង​ផែនដី​កើត​ឬ?តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិតជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?

18. មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា“មនុស្ស​ពាល!”ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ

19. រីឯ​ព្រះ‌ជាម្ចាស់​វិញព្រះ‌អង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​យោគ‌យល់​អ្នក​មានជាង​អ្នក​ក្រ​ដែរដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។

20. ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែកនៅ​ពាក់​កណ្ដាល​អធ្រាត្រប្រជា‌ជន​កើត​វឹក‌វរ ហើយ​វិនាស​អស់​ទៅគេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។

21. ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​ដែល​មនុស្ស​ដើរព្រះ‌អង្គ​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។

22. គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណាបាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតមិន​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូប 34