គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:11-26 Khmer Standard Version (KHSV)

11. ព្រះ‌អង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោកតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្តព្រះ‌អង្គ​ឲ្យ​ម្នាក់ៗ​ទទួល​ផលតាម​របៀប​ដែល​ខ្លួន​រស់​នៅ។

12. ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មិន​ប្រព្រឹត្តអំពើ​អាក្រក់​ជា​ដាច់​ខាតព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតមិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។

13. តើ​នរណា​ប្រគល់​អំណាច​ឲ្យ​ព្រះ‌អង្គគ្រប់‌គ្រង​ផែនដី?តើ​នរណា​ប្រគល់​ពិភព​លោក​ទាំង​មូលមក​ឲ្យ​ព្រះ‌អង្គ​កាន់​កាប់?

14. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ខ្វល់​ខ្វាយ​តែចំពោះ​ព្រះ‌អង្គ​ផ្ទាល់ហើយ​បើ​ព្រះ‌អង្គ​ដក​យក​ព្រះ‌វិញ្ញាណនិង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ

15. សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នាមនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។

16. ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!

17. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ស្អប់​យុត្តិធម៌តើ​ព្រះ‌អង្គ​គ្រប់‌គ្រង​ផែនដី​កើត​ឬ?តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិតជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?

18. មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា“មនុស្ស​ពាល!”ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ

19. រីឯ​ព្រះ‌ជាម្ចាស់​វិញព្រះ‌អង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​យោគ‌យល់​អ្នក​មានជាង​អ្នក​ក្រ​ដែរដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។

20. ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែកនៅ​ពាក់​កណ្ដាល​អធ្រាត្រប្រជា‌ជន​កើត​វឹក‌វរ ហើយ​វិនាស​អស់​ទៅគេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។

21. ព្រះ‌ជាម្ចាស់​ទត​មើល​ផ្លូវ​ដែល​មនុស្ស​ដើរព្រះ‌អង្គ​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។

22. គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណាបាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតមិន​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​ឡើយ។

23. ព្រះ‌អង្គ​មិន​ចាំ‌បាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យមុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដីរបស់​ព្រះ‌អង្គ​ឡើយ។

24. ព្រះ‌អង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាចដោយ​មិន​បាច់​សួរ​នាំហើយ​ព្រះ‌អង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

25. ដ្បិត​ព្រះ‌អង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តព្រះ‌អង្គ​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាចក្នុង​ពេល​តែ​មួយ​យប់។

26. ព្រះ‌អង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជនដូច​វាយ​ជន​ទុច្ចរិត

សូមអានជំពូកពេញលេញ យ៉ូប 34