គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:1-5 Khmer Standard Version (KHSV)

1. លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ទៀត​ថា៖

2. «អស់​អ្នក​ដែល​មាន​ប្រាជ្ញា​អើយសូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​បរិយាយ!អស់​អ្នក​ដែល​ចេះ​ដឹង​អើយសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ!

3. ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដីដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​អាហារ​ដែរ។

4. យើង​ត្រូវ​រិះ​រក​អ្វី​ដែល​ត្រឹម​ត្រូវហើយ​រួម​គ្នា​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ»។

5. លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​ជា​មនុស្ស​សុចរិតតែ​ព្រះ‌ជាម្ចាស់​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។

សូមអានជំពូកពេញលេញ យ៉ូប 34