គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 26:1-11 Khmer Standard Version (KHSV)

1. លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖

2. «លោក​ប៉ិន‌ប្រសប់​ជួយអ្នក​ដែល​គ្មាន​កម្លាំង​មែន!លោក​ប៉ិន‌ប្រសប់​ជួយ​ស្រោច​ស្រង់មនុស្ស​ទន់​ខ្សោយ!

3. លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ!លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះគិត​ណាស់!

4. តើ​លោក​ថ្លែង​សេចក្ដី​ទាំង​នេះ​ប្រាប់​នរណា?នរណា​បណ្ដាល​ចិត្ត​លោក​ឲ្យ​ថ្លែង​ដូច្នេះ?

5. អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយនាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រនិង​ក្រោម​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ។

6. ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។

7. ព្រះ‌អង្គ​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាសព្រះ‌អង្គ​ព្យួរ​ផែនដី​នៅ​លើ​លំហ។

8. ព្រះ‌អង្គ​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពកតែ​ពពក​មិន​ធ្លាយ ដោយ‌សារ​ទម្ងន់​ទឹក​ឡើយ។

9. ព្រះ‌អង្គ​លាត​ត្រដាង​ពពកបាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ។

10. ព្រះ‌អង្គ​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹកត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។

11. សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់‌ស្លុតនៅ​ពេល​ឮ​ព្រះ‌អង្គ​ស្រែក​គំរាម។

សូមអានជំពូកពេញលេញ យ៉ូប 26