គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 21:17-34 Khmer Standard Version (KHSV)

17. ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់តែងតែ​រលត់ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេព្រះ‌ជាម្ចាស់​ដាក់​ទោស​ពួក​គេស្រប​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ។

18. ពួក​គេ​ប្រៀប​ដូច​ជា​ចំបើង​ប៉ើង​តាម​ខ្យល់និង​ដូច​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។

19. អស់​លោក​ពោល​ថា“ព្រះ‌ជាម្ចាស់​នឹង​ដាក់​ទោស​កូន​ចៅព្រោះ​តែ​អំពើ​អាក្រក់​ដែល​ឪពុក​ប្រព្រឹត្ត”ក៏​ប៉ុន្តែ សូម​ព្រះ‌អង្គ​ដាក់​ទោសមនុស្ស​អាក្រក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។

20. សូម​ឲ្យ​គេ​ឃើញ​ទុក្ខ​វេទនា​របស់​ខ្លួនគឺ​សូម​ឲ្យ​ខ្លួន​គេ​ផ្ទាល់​រង​នូវ​ព្រះ‌ពិរោធរបស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

21. កាល​ណា​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ឈាន​ដល់​ទី​បញ្ចប់​ហើយគេ​មិន​អាច​អំពល់​ពី​អនាគត​នៃ​ក្រុម​គ្រួសាររបស់​ខ្លួន​បាន​ទេ។

22. គ្មាន​នរណា​អាច​បង្រៀន​ព្រះ‌ជាម្ចាស់ឲ្យ​ចេះ​ដឹង​បាន​ឡើយដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​ដែរ។

23. អ្នក​ខ្លះ​ស្លាប់ ក្រោយ​ពី​បាន​រស់​នៅ​យ៉ាង​ស្រណុកហើយ​ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ឥត​ទុក្ខ​កង្វល់

24. សាច់​ឈាម​នៅ​ស្រស់​ល្អ កម្លាំង​នៅ​រឹង‌ប៉ឹង។

25. អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។

26. ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។

27. ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ហើយ​ក៏​ស្គាល់​ការ​រិះគិត​របស់​អស់​លោកចំពោះ​ខ្ញុំ​ដែរ។

28. អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណាលំ‌នៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះនៅ​ឯ​ណា”

29. តើ​អស់​លោក​មិន​បាន​សួរ​អ្នក​ដើរ​តាម​ផ្លូវ​ទេ​ឬ?តើ​អស់​លោក​មិន​ឮ​គេ​ប្រាប់​ទេ​ឬ ថា

30. នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនានៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធមនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។

31. មិន​ដែល​មាន​នរណា​បន្ទោស​អ្នក​នោះចំពោះ​មុខ​ទេហើយ​ក៏​គ្មាន​នរណា​ធ្វើ​ទោស​គេតាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ។

32. គេ​នឹង​សែង​សព​មនុស្ស​អាក្រក់​ទៅ​បញ្ចុះហើយ​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ទៀត​ផង

33. មាន​មនុស្ស​ជា​ច្រើន​ដង្ហែ​សព​គេ​ពី​មុខ​ពី​ក្រោយហើយ​គំនរ​ដី​នៅ​ជ្រលង​ភ្នំដែល​លុប​ពី​លើ​សព​របស់​គេក៏​ហាក់​ដូច​ជា​ទន់​ស្រួល​សម្រាប់​គេ​ដែរ។

34. ហេតុ​អ្វី​បាន​ជា​អស់​លោក​យក​ពាក្យ​សម្ដីឥត​បាន​ការ មក​សម្រាល​ទុក្ខ​ខ្ញុំ​ដូច្នេះ?ចម្លើយ​របស់​អស់​លោក​សុទ្ធ​តែ​ពាក្យ​មិន​ពិត»។

សូមអានជំពូកពេញលេញ យ៉ូប 21