គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 20:18-29 Khmer Standard Version (KHSV)

18. អ្វីៗ​ដែល​គេ​ខំ​ស្វែង​រក​នោះ​នឹង​បាត់​បង់​ទៅ​វិញគឺ​គេ​មិន​អាច​រក្សា​ទុក​ឡើយហើយ​គេ​ក៏​មិន​បាន​សប្បាយ​នឹង​ទ្រព្យ‌សម្បត្តិដែល​គេ​រក​ស៊ី​បាន​នោះ​ដែរ។

19. គេ​ជិះ‌ជាន់ និង​បោះ​បង់​ចោល​ជន​ក្រីក្រគេ​រឹប​អូស​យក​ផ្ទះ​ដែល​ខ្លួន​មិន​បាន​សង់។

20. គេ​មាន​ចិត្ត​លោភ‌លន់​មិន​ចេះ​ស្កប់តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។

21. គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេនឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។

22. ក្នុង​ពេល​កំពុង​តែ​សម្បូណ៌‌សប្បាយនោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។

23. នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះនោះ​ព្រះ‌ជាម្ចាស់​ស្រោច​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លារបស់​ព្រះ‌អង្គ​ទៅ​លើ​គេ ទុក​ជា​អាហារ។

24. ប្រសិន​បើ​គេ​រត់​គេច​ពី​អាវុធ​ដែកនោះ​ធ្នូ​លង្ហិន​នឹង​បាញ់​ព្រួញ​ទៅ​ទម្លុះ​គេ

25. ប្រសិន​បើ​គេ​ដក​ព្រួញ​ចេញ​ពី​ខ្លួននោះ​មុខ​ដាវ​ដ៏​មុត​នឹង​ចាក់​ទម្លុះរហូត​ដល់​ថ្លើម​របស់​គេ។ការ​ភ័យ​តក់‌ស្លុត​នឹង​កើត​មាន​ដល់​គេ។

26. ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​វិនាស​បាត់ក្នុង​ភាព​ងងឹត​អន្ធការភ្លើង​ដែល​គ្មាន​នរណា​បញ្ឆេះ នឹង​មក​បំផ្លាញ​គេអ្វីៗ​ដែល​នៅ​សេស‌សល់​ក្នុង​ផ្ទះ​របស់​គេក៏​ឆេះ​អស់​ដែរ។

27. ផ្ទៃ​មេឃ​លាត​ត្រដាង​កំហុស​របស់​គេផែនដី​ក្រោក​ឡើង​ប្រឆាំង​នឹង​គេ។

28. នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ព្រះ‌ពិរោធទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេនឹង​ត្រូវ​អ្នក​ដទៃ​រឹប​អូស​យក​ទៅ​អស់។

29. នេះ​ជា​ចំណែក​មត៌ក​ដែល​ព្រះ‌ជាម្ចាស់បម្រុង​ទុក​សម្រាប់​មនុស្ស​អាក្រក់»។

សូមអានជំពូកពេញលេញ យ៉ូប 20