គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 20:1-11 Khmer Standard Version (KHSV)

1. លោក​សូផារ ជា​អ្នក​ស្រុកណា‌អាម៉ា ពោល​ឡើង​ថា៖

2. «ការ​រិះគិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​មិន​បានគឺ​ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​លោក​វិញ។

3. ពាក្យ​ស្ដី​បន្ទោស​របស់​លោកដូច​ជា​បន្តុះ‌បង្អាប់​យើង​ខ្ញុំ​ជ្រុល​ពេក​ហើយហេតុ​នេះ ខ្ញុំ​ត្រូវ​តែ​យក​គំនិត​ប្រាជ្ញា​របស់​ខ្ញុំមក​ឆ្លើយ​តប។

4. លោក​មិន​ជ្រាប​ទេ​ឬ​ថា តាំង​ពី​បុរាណ​រៀង​មកគឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​ដាក់​មនុស្សនៅ​លើ​ផែនដី​នេះ

5. មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។

6. ទោះ​បី​គេ​មាន​កំពស់​រហូត​ដល់​មេឃហើយ​ក្បាល​របស់​គេ​ទើស​ពពក​ក្ដី

7. ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅដូច​លាមក​របស់​ខ្លួន​ដែរ។អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា“តើ​គាត់​ទៅ​ណា​បាត់​ហើយ?”

8. គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិគ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយគេ​នឹង​រលាយ​សូន្យ​ទៅដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។

9. អ្នក​ដែល​ធ្លាប់​ឃើញ​គេនឹង​លែង​ឃើញ​គេ​ទៀត​ហើយនៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។

10. គេ​នឹង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​រឹប​អូស​បានទៅ​ឲ្យ​ម្ចាស់​ដើម​វិញហើយ​កូន​ចៅ​របស់​គេ​ក៏​ត្រូវ​សង​ប្រាក់​ជន​ក្រីក្រត​ទៅ​មុខ​ទៀត។

11. រូប​រាង​កាយ​របស់​គេ​ពោរ‌ពេញដោយ​កម្លាំង​របស់​យុវ‌វ័យតែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដីជា​មួយ​គេ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 20