គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 19:17-29 Khmer Standard Version (KHSV)

17. ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោចធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បានបង‌ប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។

18. សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំពេល​ខ្ញុំ​ងើប​ឈរ​ឡើងនោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

19. អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំអស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នាប្រឆាំង​នឹង​ខ្ញុំ។

20. ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹងហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង។

21. មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំសូម​អាណិត​មេត្តា​ខ្ញុំ​ផង!ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។

22. ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំដូច​ព្រះ‌ជាម្ចាស់​យ៉ាង​នេះអស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?

23. សូម​ឲ្យ​ពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុកគឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ!

24. សូម​ឲ្យ​គេ​ចារឹក​ពាក្យ​នេះដោយ​ដែក​ឆ្លាក់ និង​សំណទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។

25. ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅព្រះ‌អង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់នៅ​លើ​ផែនដី។

26. ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅនោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់

27. ខ្ញុំ​នឹង​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែកគឺ​ព្រះ‌អង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។

28. អស់​លោក​ពោល​ថា“យើង​មិន​បាន​តាម​ធ្វើ​បាប​គាត់​ទេទុក្ខ​ទោស​របស់​គាត់​បណ្ដាល​មក​ពីខ្លួន​គាត់​ផ្ទាល់​ទេ​តើ!”

29. ចូរ​ខ្លាច​មុខ​ដាវ​ទៅដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោកតែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថាព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។

សូមអានជំពូកពេញលេញ យ៉ូប 19