គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 19:11-21 Khmer Standard Version (KHSV)

11. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឆាប‌ឆេះ​មក​លើ​ខ្ញុំព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​បច្ចា‌មិត្ត។

12. កង‌ទ័ព​របស់​ព្រះ‌អង្គ​លើក​គ្នា​មក​វាយ​លុក​ខ្ញុំពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​លំ‌នៅ​ខ្ញុំ។

13. ព្រះ‌អង្គ​ធ្វើ​ឲ្យ​បង‌ប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំអស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំបាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។

14. សាច់‌ញាតិ​របស់​ខ្ញុំ​នាំ​គ្នា​បោះ​បង់​ចោល​ខ្ញុំអ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​បំភ្លេច​ខ្ញុំ។

15. ភ្ញៀវ​របស់​ខ្ញុំ ព្រម​ទាំង​ស្រី​បម្រើ​របស់​ខ្ញុំបាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃគេ​មើល​មក​ខ្ញុំ​ដូច​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់។

16. ខ្ញុំ​ស្រែក​ហៅ​អ្នក​បម្រើ​របស់​ខ្ញុំតែ​គេ​មិន​ឆ្លើយ​តប​វិញ​ទេទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ហៅ​យ៉ាង​ណា​ក៏​ដោយ។

17. ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោចធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បានបង‌ប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។

18. សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំពេល​ខ្ញុំ​ងើប​ឈរ​ឡើងនោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

19. អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំអស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នាប្រឆាំង​នឹង​ខ្ញុំ។

20. ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹងហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង។

21. មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំសូម​អាណិត​មេត្តា​ខ្ញុំ​ផង!ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។

សូមអានជំពូកពេញលេញ យ៉ូប 19