គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 19:1-10 Khmer Standard Version (KHSV)

1. លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖

2. «តើ​អស់​លោក​ធ្វើ​ឲ្យខ្ញុំ​កើត​ទុក្ខ​គ្រាំ‌គ្រា ហើយ​កម្ទេច​ខ្ញុំដោយ​ពាក្យ​សម្ដី​ដូច្នេះ​ដល់​កាល​ណា​ទៀត?

3. អស់​លោក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ដប់​ដង​ទៅ​ហើយតើ​អស់​លោក​មិន​ចេះ​ខ្មាសដោយ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ទេ​ឬ?

4. ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន​នោះកំហុស​នេះ​ទាក់ទង​នឹង​ខ្ញុំ​តែ​ប៉ុណ្ណោះ។

5. ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំដើម្បី​លើក​តម្កើង​ខ្លួន​ឯងហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំមក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស

6. នោះ​តោង​ដឹង​ថា​ព្រះ‌ជាម្ចាស់​ទេ​តើដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំព្រះ‌អង្គ​បោះ​សំណាញ់​របស់​ព្រះ‌អង្គ​មក​លើ​ខ្ញុំ។

7. ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយក៏​គ្មាន​នរណា​ឆ្លើយប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។

8. ព្រះ‌អង្គ​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួចព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។

9. ព្រះ‌អង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំព្រះ‌អង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។

10. ព្រះ‌អង្គ​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទីធ្វើ​ឲ្យ​ខ្ញុំ​វិនាសព្រះ‌អង្គ​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំដូច​គេ​រំលើង​ដើម​ឈើ។

សូមអានជំពូកពេញលេញ យ៉ូប 19