គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 18:2-12 Khmer Standard Version (KHSV)

2. «តើ​អ្នក​រាល់​គ្នា​ទ្រាំ​ស្ដាប់​ពាក្យ​សម្ដី​បែប​នេះដល់​ពេល​ណា​ទៀត?ចូរ​ពិចារណា​ឡើង នោះ​យើង​នឹង​ពិភាក្សា​គ្នា។

3. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បណ្ដោយ​ឲ្យគាត់​ចាត់​ទុក​យើង​ដូច​សត្វ​ធាតុ?ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចាត់​ទុក​យើងដូច​មនុស្ស​ល្ងី‌ល្ងើ?

4. ឱ​លោក​ដែល​អារ​សាច់​ខ្លួន​ឯងព្រោះ​តែ​កំហឹង​អើយតើ​គួរ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​ទី​ស្មសាននិង​ឲ្យ​ផ្ទាំង​ថ្ម​រមៀល ព្រោះ​តែ​លោក​ឬ?

5. ពន្លឺ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលត់ហើយ​អណ្ដាត​ភ្លើង​នៅ​ចង្ក្រានរបស់​គេ​ក៏​លែង​ភ្លឺ​ដែរ។

6. ពន្លឺ​នៅ​ក្នុង​ទី​លំ‌នៅ​របស់​គេ​នឹង​ត្រូវ​ងងឹត​សូន្យចង្កៀង​ដែល​ចាំង​ពី​លើ​គេ​នឹង​ត្រូវ​រលត់។

7. ជំហាន​ដ៏​មាំ‌មួន​របស់​គេ​បែរ​ជា​ឃ្លីង‌ឃ្លោងគម្រោង‌ការ​របស់​គេ​នឹង​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល

8. ដ្បិត​ជើង​របស់​គេ​ឈាន​ទៅ​រក​អន្ទាក់គេ​ដើរ​ឆ្ពោះ​ទៅ​កាន់​រណ្ដៅ។

9. ក​ជើង​របស់​គេ​ជាប់​អន្ទាក់ហើយ​ចំណង​រួត‌រឹត​គេ។

10. មាន​អង្គប់​បង្កប់​ចាំ​ចាប់​គេហើយ​ក៏​មាន​អន្ទាក់​នៅ​តាម​ផ្លូវ​របស់​គេ​ដែរ។

11. ការ​ភ័យ​ខ្លាច​ឡោម‌ព័ទ្ធ​ជុំ‌វិញ​គេព្រម​ទាំង​ដេញ​កិត​ពី​ក្រោយ​គេ​ជា‌និច្ច។

12. គេ​បាត់​បង់​កម្លាំង ព្រោះ​តែ​ការ​ស្រេក​ឃ្លានទុក្ខ​វេទនា​ស្ថិត​នៅ​ជាប់​ជា​មួយ​គេ។

សូមអានជំពូកពេញលេញ យ៉ូប 18