គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 18:13-21 Khmer Standard Version (KHSV)

13. ស្បែក​របស់​គេ​ដាច់​ជា​ដុំៗហើយ​ដំបៅក៏​ស៊ី​រូង​ដៃ​ជើង​របស់​គេ​ដែរ។

14. សេចក្ដី​ស្លាប់​ដក​គេ​ចេញ​ពី​លំ‌នៅដែល​ជា​ទី​ទុក​ចិត្ត​របស់​គេហើយ​នាំ​គេ​ទៅ​ជួប​មច្ចុរាជ។

15. នរណា​ក៏​អាច​មក​រស់​ក្នុង​លំ‌នៅ​របស់​គេ​បាន​ដែរព្រោះ​ជា​លំ‌នៅ​ដែល​គ្មាន​ម្ចាស់។គេ​រាយ​ស្ពាន់ធ័រ​ពេញ​ទី​លំ‌នៅ​របស់​គេ។

16. ឫស​របស់​គេ​ត្រូវ​ងាប់ហើយ​មែក​ខ្ចីៗ​របស់​គេ​ត្រូវ​ស្លោក។

17. គ្មាន​នរណា​នឹក​នា​ដល់​គេ​នៅ​ផែនដី​ទៀត​ឡើយហើយ​ក៏​គ្មាន​នរណា​និយាយ​ពី​ឈ្មោះរបស់​គេ​ទៀត​ដែរ។

18. មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹតព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។

19. គេ​គ្មាន​កូន គ្មាន​ចៅ​ត​ពូជ​ក្នុង​ចំណោមប្រជា‌ជន​របស់​ខ្លួនហើយ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេគ្មាន​នរណា​ម្នាក់​នៅ​សេស‌សល់​ឡើយ។

20. ពី​ទិស​ខាង​កើត​រហូត​ដល់​ទិស​ខាង​លិចអស់​អ្នក​ដែល​បាន​ឮ​ពី​ការ​វេទនា​របស់​គេនឹង​នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​តក់‌ស្លុត។

21. មនុស្ស​អាក្រក់ មិន​ស្គាល់​ព្រះ‌ជាម្ចាស់រមែង​ជួប​មហន្ត‌រាយ​បែប​នេះ​ឯង!»។

សូមអានជំពូកពេញលេញ យ៉ូប 18