គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 16:1-15 Khmer Standard Version (KHSV)

1. លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖

2. «សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។អស់​លោក​មក​ជួយ​សម្រាល​ទុក្ខតែ​បែរ​ជា​នាំ​ឲ្យ​អំពល់​ទុក្ខ​ទៅ​វិញ!

3. តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះដល់​អង្កាល់​ទើប​ចប់?តើ​មាន​អ្វី​ធ្វើ​ឲ្យ​អស់​លោក​ពុះ​កញ្ជ្រោលបាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ?

4. ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូចអស់​លោក​បាន​ដែរគឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោកខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។

5. ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោកខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែងដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។

6. រីឯ​ខ្ញុំ​វិញ ទោះ​បី​ខ្ញុំ​និយាយក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយបើ​ខ្ញុំ​មិន​និយាយក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។

7. ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង…ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំវិនាស​ទាំង​ស្រុង។

8. ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​នៅ​សល់​តែស្បែក និង​ឆ្អឹងដែល​ជា​ភស្តុតាង ឲ្យ​គេ​ចោទ​ប្រកាន់​ថាទូលបង្គំ​មាន​កំហុស។

9. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ប្រហារ​ខ្ញុំដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំបញ្ចេញ​ចង្កូម​ដាក់​ខ្ញុំព្រះ‌អង្គ​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។

10. មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។

11. ព្រះ‌ជាម្ចាស់​ប្រគល់​ខ្ញុំ​ទៅ​ឲ្យក្មេង‌ក្មាង​មើល‌ងាយព្រះ‌អង្គ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​មនុស្ស​ពាល។

12. ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្តព្រះ‌អង្គ​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរព្រះ‌អង្គ​ចាប់​កញ្ចឹង‌ក​ខ្ញុំហើយ​បោក​ខ្ញុំ​ឲ្យ​ដួលព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។

13. ព្រះ‌អង្គ​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទីព្រះ‌អង្គ​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តាព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។

14. ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នាព្រះ‌អង្គ​សម្រុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។

15. ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀកខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។

សូមអានជំពូកពេញលេញ យ៉ូប 16