គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 13:8-20 Khmer Standard Version (KHSV)

8. តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះ‌ជាម្ចាស់ហើយ​ចង់​តវ៉ា​ជំនួស​ព្រះ‌អង្គ​ឬ?

9. ប្រសិន​បើ​ព្រះ‌អង្គ​ពិនិត្យ‌ពិច័យ​មើល​អស់​លោកតើ​ព្រះ‌អង្គ​អាច​ឃើញ​ការ​ល្អនៅ​ក្នុង​អស់​លោក​ឬ​ទេ?តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះ‌ជាម្ចាស់ដូច​បញ្ឆោត​មនុស្ស​ឬ?

10. ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើងដោយ​លួច​លាក់​នោះព្រះ‌អង្គ​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។

11. ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះ‌អង្គនឹង​ធ្វើ​ឲ្យ​អស់​លោក​ញ័រ​រន្ធត់ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​លោក​ភ័យ​តក់‌ស្លុត។

12. ពាក្យ​ដែល​អស់​លោក​និយាយសុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ាប្រៀប​បាន​នឹង​ភក់។

13. សូម​អស់​លោក​នៅ​ស្ងៀមទុក​ឲ្យ​ខ្ញុំ​និយាយ​ផង!បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំទុក​ឲ្យ​កើត​ទៅ​ចុះ!

14. ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេគឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។

15. ព្រះ‌អង្គ​មុខ​ជា​ប្រហារ​ខ្ញុំខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

16. ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិតដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បាន​ឡើយ។

17. សូម​អស់​លោក​ត្រង‌ត្រាប់​ស្ដាប់​ពាក្យដែល​ខ្ញុំ​នឹង​ថ្លែងសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ពន្យល់!

18. ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។

19. តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ?ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀមហើយ​អត់​ដង្ហើម​ឲ្យ​ស្លាប់។

20. ប៉ុន្តែ សូម​ព្រះ‌អង្គ​មេត្តា​អនុញ្ញាត​តាមសំណូម​ពរ​ពីរ​របស់​ទូលបង្គំនោះ​ទូលបង្គំ​លែង​លាក់​ខ្លួន​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្ររបស់​ព្រះ‌អង្គ​ទៀត​ឡើយ

សូមអានជំពូកពេញលេញ យ៉ូប 13