គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 13:1-12 Khmer Standard Version (KHSV)

1. ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀកហើយ​ខ្ញុំ​ក៏​បាន​យល់។

2. អ្វីៗ​ដែល​អស់​លោក​ដឹង ខ្ញុំ​ក៏​ដឹង​ដែរគឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។

3. ក៏​ប៉ុន្តែ ខ្ញុំ​នឹង​ទូល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់​បំផុតខ្ញុំ​ចង់​តវ៉ា​រឿង‌រ៉ាវ​របស់​ខ្ញុំ​ជា​មួយព្រះ‌ជាម្ចាស់​តែ​ប៉ុណ្ណោះ

4. ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហកមក​ឡូក‌ឡំ​ជា​មួយ​ការ​ពិតអស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។

5. ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀមនោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង!

6. ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។

7. តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវក្នុង​នាម​ព្រះ‌ជាម្ចាស់ហើយ​និយាយ​ពាក្យ​មិន​ពិតក្នុង​នាម​ព្រះ‌អង្គ​កើត​ឬ?

8. តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះ‌ជាម្ចាស់ហើយ​ចង់​តវ៉ា​ជំនួស​ព្រះ‌អង្គ​ឬ?

9. ប្រសិន​បើ​ព្រះ‌អង្គ​ពិនិត្យ‌ពិច័យ​មើល​អស់​លោកតើ​ព្រះ‌អង្គ​អាច​ឃើញ​ការ​ល្អនៅ​ក្នុង​អស់​លោក​ឬ​ទេ?តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះ‌ជាម្ចាស់ដូច​បញ្ឆោត​មនុស្ស​ឬ?

10. ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើងដោយ​លួច​លាក់​នោះព្រះ‌អង្គ​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។

11. ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះ‌អង្គនឹង​ធ្វើ​ឲ្យ​អស់​លោក​ញ័រ​រន្ធត់ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​លោក​ភ័យ​តក់‌ស្លុត។

12. ពាក្យ​ដែល​អស់​លោក​និយាយសុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ាប្រៀប​បាន​នឹង​ភក់។

សូមអានជំពូកពេញលេញ យ៉ូប 13