គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 12:9-25 Khmer Standard Version (KHSV)

9. ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយមិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះ‌ជាម្ចាស់!

10. ព្រះ‌អង្គ​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុងព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ដែរ។

11. ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដីដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​ម្ហូប​អាហារ​ដែរ។

12. មនុស្ស​ចាស់​ជរា​រមែង​មាន​ប្រាជ្ញាហើយ​អ្នក​ដែល​មាន​អាយុ​វែងក៏​មាន​ការ​យល់​ដឹង​ដែរ។

13. មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះដែល​មាន​ប្រាជ្ញា និង​ឫទ្ធា‌នុភាពព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។

14. ប្រសិន​បើ​ព្រះ‌អង្គ​កម្ទេច​អ្វី​មួយគ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​មនុស្ស​ម្នាក់នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។

15. ប្រសិន​បើ​ព្រះ‌អង្គ​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួតប្រសិន​បើ​ព្រះ‌អង្គ​បើក នោះ​ទឹក​នឹង​លិច​ផែនដី។

16. ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដាហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​ព្រះ‌ហឫទ័យរីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេងស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

17. ព្រះ‌អង្គ​ដក​អ្នក​ធំ​ចេញ​ពី​តំណែងព្រះ‌អង្គ​ធ្វើ​ឲ្យ​ចៅ‌ក្រម​ទៅ​ជា​លេលា។

18. ព្រះ‌អង្គ​ទម្លាក់​ស្ដេច​នានា​ចេញ​ពី​អំណាចហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

19. ព្រះ‌អង្គ​ដក​ពួក​បូជា‌ចារ្យ​ចេញ​ពី​តំណែងព្រះ‌អង្គ​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹង‌មាំ។

20. ព្រះ‌អង្គ​ដក​ពាក្យ​សម្ដី​ចេញ​ពី​អ្នក​ពូកែ​វោហារព្រះ‌អង្គ​យក​តម្រិះ​ប្រាជ្ញា​ចេញ​ពី​ចាស់​ព្រឹទ្ធា‌ចារ្យ។

21. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទៅ​ជា​ថោក​ទាបហើយ​ដក​អំណាច​ចេញ​ពី​អ្នក​ខ្លាំង​ពូកែ។

22. ព្រះ‌អង្គ​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជម្រៅហើយ​លើក​ស្ថាន​មនុស្ស​ស្លាប់មក​ដាក់​ក្រោម​ពន្លឺ។

23. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ចម្រើន​ឡើងហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ទៅ​វិញព្រះ‌អង្គ​ពង្រីក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានាយ៉ាង​ទូលាយរួច​ព្រះ‌អង្គ​កំចាត់‌កំចាយ​ពួក​គេ។

24. ព្រះ‌អង្គ​ដក​ប្រាជ្ញា​ចេញ​ពី​មេ​ដឹក​នាំ​ប្រជា‌ជននៅ​លើ​ផែនដីហើយ​ឲ្យ​ពួក​គេ​វង្វេង​នៅ​ក្នុង​ទី​ស្មសានដែល​គ្មាន​ច្រក​ចេញ។

25. ពួក​គេ​ដើរ​រាវ​ពពើម​នៅ​ក្នុង​ទី​ងងឹត គ្មាន​ពន្លឺព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវដូច​មនុស្ស​ស្រវឹង​ស្រា។

សូមអានជំពូកពេញលេញ យ៉ូប 12