គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 12:1-8 Khmer Standard Version (KHSV)

1. លោក​យ៉ូប​តប​វិញ​ថា៖

2. «ពិត​មែន​ហើយចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្សស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់ប្រាជ្ញា​ក៏​សាប‌សូន្យ​ទៅ​ជា​មួយ​ដែរ!

3. ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​ចេះ​គិត‌គូរ​ដូច​អស់​លោកគឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។សេចក្ដី​ដែល​អស់​លោក​ថ្លែង​នោះតើ​នរណា​មិន​ដឹង!

4. ខ្ញុំ​ជា​មនុស្ស​ដែល​មិត្ត‌ភក្ដិ​ចំអក​ឲ្យខ្ញុំ​អង្វរ​រក​ព្រះ‌ជាម្ចាស់ សូម​ចម្លើយ​ពី​ព្រះ‌អង្គតែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្ដីក៏​ត្រូវ​គេ​មើល‌ងាយ​ដែរ។

5. អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ដោយ​សុខ‌សាន្តតែងតែ​មើល‌ងាយ​មនុស្ស​វេទនាហើយ​ពួក​គេ​គិត​ថា អ្នក​ដែល​ភ្លាត់​ជើង​ដួលត្រូវ​តែ​វេទនា​ដូច្នេះ។

6. មនុស្ស​ប្លន់​គេ តែងតែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួនដោយ​ឥត​កង្វល់អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះតែងតែ​រស់​នៅ​ដោយ​ឥត​បារម្ភ។

7. ក៏​ប៉ុន្តែ សូម​លោក​សាក​សួរ​សត្វ​ធាតុ​ទៅនោះ​វា​នឹង​ប្រៀន‌ប្រដៅ​លោកសូម​សួរ​សត្វ​ស្លាប​ទៅនោះ​វា​នឹង​ប្រាប់​លោក​ឲ្យ​ដឹង។

8. សូម​សាក​សួរ​ផែនដី​ទៅនោះ​ផែនដី​នឹង​ប្រៀន‌ប្រដៅ​លោកសូម​សួរ​ត្រី​នៅ​ក្នុង​សមុទ្រនោះ​វា​នឹង​និទាន​ប្រាប់​លោក។

សូមអានជំពូកពេញលេញ យ៉ូប 12