គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 11:1-10 Khmer Standard Version (KHSV)

1. លោក​សូផារ ជា​អ្នក​ស្រុក​ណា‌អាម៉ា ឆ្លើយ​ឡើង​ថា៖

2. «តើ​យើង​គួរ​នៅ​ស្ងៀមមិន​ឆ្លើយ​តប​នឹង​ពាក្យ‌ពេចន៍​ដ៏​ច្រើន​នេះ​ឬ?សម្ដី​របស់​អ្នក​ពូកែ​វោហារមិន​មែន​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត​ទេ។

3. ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​លោកមិន​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀម​ឡើយ។បើ​លោក​មើល‌ងាយ​គេគេ​ក៏​ធ្វើ​ឲ្យ​លោក​អាម៉ាស់​មុខ​វិញ​ដែរ។

4. លោក​មាន​ប្រសាសន៍​ថា:“អ្វីៗ​ដែល​ទូលបង្គំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវទូលបង្គំ​ជា​មនុស្ស​បរិសុទ្ធដូច​ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ”។

5. ខ្ញុំ​បន់​ឲ្យ​តែ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូលគឺ​សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកផ្ទាល់​តែ​ម្ដង។

6. សូម​ព្រះ‌អង្គ​ថ្លែង​ប្រាប់​លោក​ពី​អាថ៌‌កំបាំងនៃ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្សពេល​នោះ លោក​នឹង​ដឹង​ថាព្រះ‌ជាម្ចាស់​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែករបស់​លោក។

7. តើ​លោក​អាច​ស្វែង​យល់​ជម្រៅ​ព្រះ‌ហឫទ័យរបស់​ព្រះ‌ជាម្ចាស់ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះនៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ឬ​ទេ?

8. លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះខ្ពស់​លើស​ផ្ទៃ​មេឃហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀតដែល​លោក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។

9. លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ​ធំ​ជាង​ផែនដីហើយ​ទូលាយ​ជាង​សមុទ្រ​ទៅ​ទៀត។

10. បើ​ព្រះ‌អង្គ​យាង​មក​ចាប់​អ្នក​មាន​ទោសនាំ​ទៅ​តុលា​ការតើ​នរណា​អាច​ជំទាស់​នឹង​ព្រះ‌អង្គ​បាន?

សូមអានជំពូកពេញលេញ យ៉ូប 11