គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 9:23-26 Khmer Standard Version (KHSV)

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញាអ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំងហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួតព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។

24. បើ​អ្នក​ណា​ចង់​អួត​ខ្លួនត្រូវ​អួត ព្រោះ​តែ​ការ​ចេះ​ដឹង និង​ស្គាល់​យើងជា​ព្រះ‌អម្ចាស់ ដែល​សម្តែង​សេចក្ដី​សប្បុរសសេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​លើ​ផែនដី។មនុស្ស​ប្រភេទ​នេះ​ហើយ​ដែល​យើង​ពេញ​ចិត្ត»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ធ្វើ​ពិធី​កាត់​ស្បែក*​តែ​សំបក​ក្រៅ

26. គឺ​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​យូដា ជន‌ជាតិ​អេដុម ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​កោរ​ជើង​សក់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដ្បិត​ប្រជា‌ជាតិ​ទាំង​នោះ​ពុំ​បាន​កាត់​ស្បែក​ទេ។ សូម្បី​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ពុំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក ដើម្បី​ប្រគល់​ចិត្ត​គំនិត​មក​យើង​ដែរ»។

សូមអានជំពូកពេញលេញ យេរេមា 9