គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 9:20-25 Khmer Standard Version (KHSV)

20. ស្ត្រី​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល!ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មកឲ្យ​ចេះ​យំ​រៀប​រាប់

21. ដ្បិត​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច​របស់​យើងសេចក្ដី​ស្លាប់​ចូល​មក​ក្នុង​កំពែង​ក្រុង​របស់​យើងដក​យក​ជីវិត​ក្មេងៗ​នៅ​តាម​ដង​ផ្លូវនិង​ដក​ជីវិត​ពួក​យុវជន​នៅ​តាម​ផ្សារ។

22. ចូរ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ទៅ​ប្រកាស​ថាសាក‌សព​របស់​មនុស្ស​នឹង​នៅ​ពាស‌ពេញ​លើ​ដីដូច​លាមក​សត្វ​នៅ​តាម​ចម្ការនិង​ដូច​កណ្ដាប់​ដែល​គេ​ទើប​នឹង​ច្រូត​រួចតែ​គ្មាន​នរណា​រើស​ឡើយ។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញាអ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំងហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួតព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។

24. បើ​អ្នក​ណា​ចង់​អួត​ខ្លួនត្រូវ​អួត ព្រោះ​តែ​ការ​ចេះ​ដឹង និង​ស្គាល់​យើងជា​ព្រះ‌អម្ចាស់ ដែល​សម្តែង​សេចក្ដី​សប្បុរសសេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​លើ​ផែនដី។មនុស្ស​ប្រភេទ​នេះ​ហើយ​ដែល​យើង​ពេញ​ចិត្ត»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ធ្វើ​ពិធី​កាត់​ស្បែក*​តែ​សំបក​ក្រៅ

សូមអានជំពូកពេញលេញ យេរេមា 9