គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 9:17-26 Khmer Standard Version (KHSV)

17. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​នាំ​គ្នា​គិត‌គូរ​ហៅ​ស្រីៗ​ដែល​ស៊ី​ឈ្នួល​យំគឺ​ស្រីៗ​ដែល​ពូកែ​យំ​នោះ​ឲ្យ​មក»។

18. ស្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​យំ​រៀប​រាប់ស្រណោះ​យើង​ទាំង​អស់​គ្នាសូម​ឲ្យ​ទឹក​ភ្នែក​របស់​យើង​ទាំង​អស់​គ្នាហូរ​ដូច​ទឹក​ទន្លេ។

19. សម្រែក​ថ្ងូរ​លេច​ឮ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន​ថាយើង​វិនាស​ហិន‌ហោច​អស់​ហើយ!យើង​សែន​អាម៉ាស់ដ្បិត​យើង​ត្រូវ​តែ​បោះ​បង់​ចោល​ស្រុកសត្រូវ​បាន​រំលំ​ទី​លំ‌នៅ​របស់​យើង​ហើយ!

20. ស្ត្រី​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល!ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មកឲ្យ​ចេះ​យំ​រៀប​រាប់

21. ដ្បិត​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច​របស់​យើងសេចក្ដី​ស្លាប់​ចូល​មក​ក្នុង​កំពែង​ក្រុង​របស់​យើងដក​យក​ជីវិត​ក្មេងៗ​នៅ​តាម​ដង​ផ្លូវនិង​ដក​ជីវិត​ពួក​យុវជន​នៅ​តាម​ផ្សារ។

22. ចូរ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ទៅ​ប្រកាស​ថាសាក‌សព​របស់​មនុស្ស​នឹង​នៅ​ពាស‌ពេញ​លើ​ដីដូច​លាមក​សត្វ​នៅ​តាម​ចម្ការនិង​ដូច​កណ្ដាប់​ដែល​គេ​ទើប​នឹង​ច្រូត​រួចតែ​គ្មាន​នរណា​រើស​ឡើយ។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញាអ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំងហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួតព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។

24. បើ​អ្នក​ណា​ចង់​អួត​ខ្លួនត្រូវ​អួត ព្រោះ​តែ​ការ​ចេះ​ដឹង និង​ស្គាល់​យើងជា​ព្រះ‌អម្ចាស់ ដែល​សម្តែង​សេចក្ដី​សប្បុរសសេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​លើ​ផែនដី។មនុស្ស​ប្រភេទ​នេះ​ហើយ​ដែល​យើង​ពេញ​ចិត្ត»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ធ្វើ​ពិធី​កាត់​ស្បែក*​តែ​សំបក​ក្រៅ

26. គឺ​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​យូដា ជន‌ជាតិ​អេដុម ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​កោរ​ជើង​សក់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដ្បិត​ប្រជា‌ជាតិ​ទាំង​នោះ​ពុំ​បាន​កាត់​ស្បែក​ទេ។ សូម្បី​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ពុំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក ដើម្បី​ប្រគល់​ចិត្ត​គំនិត​មក​យើង​ដែរ»។

សូមអានជំពូកពេញលេញ យេរេមា 9