គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 8:6-18 Khmer Standard Version (KHSV)

6. យើង​ផ្ទៀង​ត្រចៀក​ស្ដាប់ឮ​ពួក​គេ​ពោល​ពាក្យ​សុទ្ធ​តែ​ឥត​ខ្លឹមសារគ្មាន​នរណា​ម្នាក់​សោក​ស្ដាយ​ថាខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ពោល​ថា“ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ” នោះ​ឡើយគឺ​ពួក​គេ​ទាំង​អស់​គ្នា​រត់​ទៅ​ប្រព្រឹត្ត​តាមអំពើ​ចិត្ត​របស់​ខ្លួន​ដូច​សេះ​បោល​ក្នុង​សមរ‌ភូមិ។

7. កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាលហើយ​លលក ត្រចៀក‌កាំ និង​ស្មោញក៏​ចេះ​សម្គាល់​មើល​ថាតើ​ពេល​ណា​វា​ត្រូវ​វិល​មក​វិញ​ដែរប៉ុន្តែ ប្រជា‌ជន​របស់​យើង​មិន​ស្គាល់វិន័យ​របស់​យើង​ទេ។

8. តើ​ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​ពោល​ថា“ពួក​យើង​ជា​មនុស្ស​មាន​ប្រាជ្ញាដ្បិត​ពួក​យើង​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់”បើ​ស្មៀន​ចម្លង​គម្ពីរ‌វិន័យនាំ​គ្នា​ចម្លង​ទាំង​បង្ខុស​ដូច្នេះ?

9. អ្នក​ប្រាជ្ញ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់ពួក​គេ​នឹង​វង្វេង‌វង្វាន់ ជាប់​អន្ទាក់។ពួក​គេ​មាក់‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី?

10. ហេតុ​នេះ យើង​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេទៅ​ឲ្យ​អ្នក​ដទៃប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ទៅ​ឲ្យអស់​អ្នក​ដែល​នឹង​មក​ចាប់​យកដ្បិត​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ស្វែង​រកប្រយោជន៍​ផ្ទាល់​ខ្លួនគឺ​ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំហើយ​ចាប់​តាំង​ពី​ព្យាការី​រហូត​ដល់​បូជា‌ចារ្យសុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

11. ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​ទុក្ខ​វេទនានៃ​ប្រជា‌ជន​របស់​យើង​ទេ។ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!»តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!។

12. ពួក​គេ​គួរ​តែ​អាម៉ាស់ដោយ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ។ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់មិន​យល់​ថា គេ​បន្ថោក​ខ្លួន​ឯង​ឡើយ។ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាសជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស។នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«យើង​សម្រេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោលព្រោះ​ពេល​យើង​ចង់​ប្រមូល​ផលពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះគឺ​ដូច​ចម្ការ​ទំពាំង‌បាយជូរ​ដែល​គ្មាន​ផ្លែដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។ដូច្នេះ យើង​នឹង​ប្រគល់​ដី​ឲ្យអស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។

14. «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះចូរ​ប្រមែ‌ប្រមូល​គ្នា​មកពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើងធ្វើ​ឲ្យ​យើង​វិនាសព្រះ‌អង្គ​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុលព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

15. ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខតែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ!យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយយើង​បាន​ជា​សះ‌ស្បើយតែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!

16. សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់សម្រែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុកនិង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុកពួក​គេ​បំផ្លាញ​ក្រុងនិង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

17. «យើង​នឹង​ប្រើ​ពស់‌វែក និង​ពស់​អសិរ‌ពិសឲ្យ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែលគ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណតែ​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ

សូមអានជំពូកពេញលេញ យេរេមា 8